Friday, April 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លោក Jim Watson ប្រកាសដាក់ក្រុង Ottawa ក្នុងភាពអាសន្ន ដើម្បីដោះស្រាយការបិទផ្លូវក្នុងតំបន់ជាច្រើនក្នុងរដ្ឋធានី ប្រទេសកាណាដា

បរទេស÷ បើតាមព័ត៌មានចេញផ្សាយដោយ Reuters កាលពីថ្ងៃអាទិត្យ អភិបាលក្រុង Ottawa លោក Jim Watson បានប្រកាសដាក់ទីក្រុងក្នុងភាពអាសន្នដើម្បីជួយដោះស្រាយ នឹងការបិទផ្លូវក្នុងតំបន់ជាច្រើនក្នុងរដ្ឋធានី ប្រទេសកាណាដា អស់រយៈពេល ១០ថ្ងៃ ដោយក្រុមអ្នកតវ៉ា ដែលមិនធ្លាប់មានពីមុនមក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា “ការតវ៉ានេះឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បញ្ហាសុវត្ថិភាព និងសន្តិសុខរបស់អ្នកស្រុកដែលបង្កឡើងដោយបាតុកម្មដែលកំពុងបន្ត ហើយក៏បង្ហាញពីតម្រូវការគាំទ្រពីសមត្ថកិច្ច និងស្ថាប័នដទៃទៀតក្នុងរដ្ឋាភិបាល”។លោក Watson ដែលបានត្អូញត្អែរនៅពេលព្រលឹមនៅថ្ងៃនោះអំពី ក្រុមបាតុករដែលមានចំនួនច្រើនជាងនគរបាល និងបានគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការដែលលោកអាចនឹងដាក់នោះទេ។គួរបញ្ជាក់ផងដែរថា “ក្បួនដង្ហែសេរីភាព” បានចាប់ផ្តើមជាចលនាមួយប្រឆាំងនឹងតម្រូវការចាក់វ៉ាក់សាំងរបស់ប្រទេសកាណាដាសម្រាប់អ្នកដឹកទំនិញឆ្លងកាត់ព្រំដែន ប៉ុន្តែបានប្រែទៅជាចំណុចប្រមូលផ្តុំប្រឆាំងនឹងវិធានការសុខភាពសាធារណៈ និងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Justin Trudeau ទៅវិញ។

ខណៈដែលអ្នកស្រុកមានការខឹងសម្បារចំពោះមិនមានការឆ្លើយតបជាផ្លូវការ នគរបាលក្រុង Ottawa បានផ្លាស់ប្តូរទីតាំងរបស់បាតុករមួយចំនួន និងដាក់របាំងថ្មីកាលពីថ្ងៃអាទិត្យ ដោយនិយាយថាពួកគេកំពុង “ប្រមូលព័ត៌មានពីហិរញ្ញវត្ថុ ឌីជីថល ការចុះបញ្ជីយានយន្ត … និងភស្តុតាងផ្សេងទៀតដែលនឹងត្រូវបានប្រើនៅក្នុងការកាត់ទោស” ៕ ដោយ ចំរើន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម