Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អ្នកកាសែតស្រីម្នាក់ Al Jazeera ត្រូវគេបាញ់សម្លាប់ខណៈពេលទៅយកព័ត៌មានករណីជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

អន្តរជាតិ៖អ្នកយកព័ត៌មានរបស់ Al Jazeera លោកស្រី Abu Akleh ត្រូវ​បាន​គេ​បាញ់​សម្លាប់​អំឡុងពេលមាន​ជម្លោះ​កាល​ពី​ថ្ងៃ​ពុធទី១១ខែឧសភា ខណៈ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ បានស្តី​បន្ទោស​ដាក់គ្នាទៅវិញទៅមកចំពោះការបាញ់សម្លាប់នេះ។

ក្នុងវីដេអូឃ្លីបមួយ, គេឃើញខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានដើរសំដៅទៅទីតាំងដែលអ្នកកាសែត Abu Akleh ត្រូវបាញ់សម្លាប់។ ប៉ុន្តែវីដេអូនេះត្រូវបានលុបចេញភ្លាមៗដោយ មជ្ឈមណ្ឌលព័ត៌មានអ៊ីស្រាអែលសម្រាប់សិទ្ធិមនុស្សក្នុងដែនដីកាន់កាប់។ ប្រទេសអ៊ីស្រាអែល បានអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាជាមួយអាជ្ញាធរប៉ាឡេស្ទីន លើការស្លាប់របស់ Abu Akleh។ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានច្រានចោលសំណើនេះទាំងខឹងសម្បាដោយនិយាយថា “យើងសូមឲ្យអាជ្ញាធរអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់នាង សូម្បីតែចំពោះអំពើហិង្សាលើមនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខអ្នកស្រី ដែលបានស្លាប់នៅតំបន់ West Bank នៃទីក្រុង Ramallah ក៏ដោយ”។លោក Abbas បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ពួកគេមិនអាចលាក់បាំងការពិតជាមួយឧក្រិដ្ឋកម្មនេះបានទេ។ ពួកគេគឺជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយដោយសារតែយើងមិនទុកចិត្តពួកគេ យើងនឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិភ្លាមៗ”ផងដែរ៕ប្រភពព័ត៌មានពីកាសែតអន្តរជាតិ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម