ខេត្តពោធិសាត់៖ យោងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី។ នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ មកដល់ម៉ោង០១៖៥៥នាទី អនុសេនីយ៍ឯក ក្រឹង វ៉ុន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានរាយការណ៍តាមទូរស័ព្ទមកបញ្ជាក់ថា រថយន្តកែច្នៃ(រ៉េវ) ទាំង ០២គ្រឿង ត្រូវបានដុតកម្ទេចចោលនៅនឹងទីតាំងស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ ដោយ៖ ធីតា