បន្ទាយមានជ័យ៖ ពិតជាស្រស់ស្អាត…រូបសំណាក តាដំបងគ្រញូង ដែលមានកំពស់ជិត ៣ម៉ែត្រ លើកំពូលភ្នំទ្រព្យ និងអាចក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ដែលស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។
ប្រធានមន្ទីវប្បធម៌ និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ លោក យ៉ង់ តាំងកួយ បានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា រូបសំណាកតាដំគ្រញូងដែលនៅលើកមពូលភ្នំជញ្ជាំងភ្នំទ្រព្យ គឺជារូបសំណាកដែលចម្លាក់ដោយគ្រូចម្លាក់ថ្ម និងកូនជាងជាអ្នកស្រុកកំណើតនៅស្រុកព្រះនេត្រព្រះដែលត្រូវបានចម្លាក់កសាងឡើងនៅអំឡុងឆ្នាំ២០១១ ដែលមានកំពស់ជិត ៣ម៉ែត្រចម្លាក់ដោយថ្មភ្នំទ្រព្យ។
លោកបានបន្តថា នៅចំណុចកំពូលភ្នំទ្រព្យដែលមានកំពស់ពីជើងភ្នំទៅលើកំពូលភ្នំរូបចម្លាក់តាដំបូងគ្រញូងនៅលើកំពូលភ្នំទ្រព្យឃើញមានទីទួលប្រាសាទមួយដែលរងការជីកបំផ្លាញយកវត្ថុបូរាណនាសម័យសង្គ្រាម ហើយពេលនេះមន្ទីវប្បធម៌ និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរស្រុកបានរៀបចំរើសប្រមូលផ្ទាំងវត្ថុបុរាណប្រាសាទដែលមានអាយុកាលយូរឆ្នាំមកហើយធ្វើអំពីថ្មភក់។
លោកបញ្ជាក់ថា៖ មូលហេតុដែលអាជ្ញាធរបានសម្រេចអោយគ្រូជាងចម្លាក់រូបតាដំបូងគ្រូញូងនៅជញ្ជាំងថ្មលើកកំពូលភ្នំទ្រព្យនេះ ព្រោះមានប្រវត្តិតាដំបូងគ្រូញូជាអ្នកស្រុកកំណើតនៅភ្នំទ្រព្យ ស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ជាការខិតខំយកចិត្តទុកដាក់ពីសំណាកអាជ្ញាធរមូលដ្ឋាន និងមន្ទីជំនាញដើម្បីរៀបលើកំពូលភ្នំទ្រព្យរូបចម្លាក់តាដំបូងគ្រញូង និងទីទួលប្រាសាទអោយជាតំបន់ទេសចរណ៍អាចទាក់ទាញភ្ញៀវមើលលេងលើកំពូលភ្នំទ្រព្យ និងទួលប្រាសាទមើលទេសភាពព្រៃធម្មជាតិលើកំពូលភ្នំ៕ SRT