សៀមរាប៖ នៅក្នុងបរិវេណសាលាបឋមសិក្សាហ៊ុនសែនរលួស នាព្រឹកថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០នេះ លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបាននាំយកអំណោយរបស់សប្បុរសជន ឈ្មោះ លោក ឈួន លន់ និងក្រុមគ្រួសារ ជាអាជីវករលក់ដូរនៅផ្សាររលួស ផ្តល់ជូនតាមរយះ រដ្ឋបាលស្រុកប្រាសាទបាគង ក្នុង១គ្រួសារទទួលបានអង្ករ៥០ គីឡូក្រាមនិង ថវិកា០១ម៉ឺនរៀល។ដោយឡែកសិស្សានុសិស្សចំនួន៤០នាក់ ក្នុងម្នាក់ទទួលបានថវិការចំនួន០១ម៉ឺនរៀលផងដែរ។អំណោយរបស់សប្បុរសជន បានយកមកចែកជូនដល់ចាស់ជរា ស្ត្រីម៉េម៉ាយ ជនពិការ និងគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៩០គ្រួសារ។ជំនួសមុខអោយ បងប្អូនប្រជាពលរដ្ឋ លោកអភិបាលស្រុក សូរ ប្លាតុង បានថ្លែងអំណរអរគុណចំពោះសប្បុរសជនខាងលើដែលបានជួយចែករំលែក ជួយគ្នាក្នុងគ្រាជួបការលំបាក នឹងបានក្រើនរំលឹក អោយបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាពអោយបានល្អ ដោយធ្វើអនាម័យកន្លែងរស់នៅជាប្រចាំ កំចាត់ជម្រកមូសខ្លា ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនឈិក និង បន្តអនុវត្ត វិធានការបង្ការទប់ស្កាត់ ជំងឺកូវីត១៩ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង កុំអោយជំងឺកូវិដ១៩ឆ្លងចូលសហគមន៍យើងផងដែរ ៕