ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌ ចុះពិនិត្យទីតាំង ដែលកើតមាន គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះម៉ោង០១ ដល់ម៉ោង២:៣០ នាទីព្រឹកទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បណ្តាលអោយបុរសម្នាក់ជាជនជាតិឥណ្ឌា ឈ្មោះ SINGH BAIJNATH ភេទប្រុស ឆ្នាំកំណើត 01.11.1999 មុខរបរ លក់ម៉ុង ជនជាតិឥណ្ឌា ស្លាប់ដោយសារមានស្នាមរងរបួស ផ្នែក ក ធ្ងន់ធ្ងរ និងមានបាក់ឆ្អឹងកំភួនដៃផ្នែកខាងស្តាំ និងឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ ផងដែរ។

សូមជម្រាប ជូនថា ករណីខាងលើនេះ ក្រោយទទួលបានព័ត៌មាន ថាមានប្រទះឃើញ ជនបរទេសម្នាក់ដេកស្លាប់ នៅចំណុច លើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ភ្លាមៗ មន្ត្រីនគរបាល ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌខេត្ត/ក្រុងសៀមរាប រួមទាំងរថយន្តសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងនាំយកសាកសពទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយឡែក នៅកន្លែងកើតហេតុ មន្ត្រីនគរបាលជំនាញយើងឃើញមាន ម៉ូតូ១ គ្រឿង ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1IG-5001 (បែកអាវ និងខូចខាតផ្នែកខាងឆ្វេង), ស្បែកជើង១ គូ, ទូរស័ព្ទដៃ១ គ្រឿង ម៉ាក Iphone បន្ទះដែកមួយដុំជាបំណែកម៉ូតូរបស់ជនរងគ្រោះ (ជាកម្មសិទ្ធិជនរងគ្រោះ) និងកញ្ចក់ផាសអាប់១ ចំហៀង ផ្នែកខាងស្ដាំ បន្សល់ទុក្ខ នៅបរិវេណកន្លែងកើតហេតុ ។

យោងតាមការបំភ្លឺ របស់ មិត្តភក្កិរបស់ជនរងគ្រោះ ចំនួន០២ នាក់ បានអោយដឹងថា បន្ទាប់ពីផឹកស្រាបៀរ អស់ម្នាក់៣ កំប៉ុង ក្នុងភោជនីយដ្ឋានមួយកន្លែង ម្តុំផ្លូវកេសរកូល នៅវេលាម៉ោង១២:១៦ នាទីអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែឆ្នាំដដែល ជនរងគ្រោះ បានប្រាប់ឱ្យ មិត្តភក្ត្រចំនួន០២ នាក់អោតនៅចាំខ្លួន ដោយគាត់ ជិះម៉ូតូម៉ាក HONDA PCX ចេញទៅយកមិត្តស្រី របស់ខ្លួន តែក្រោយពី រងចាំជាង៤០ នាទី មិនឃើញ ជនរងគ្រោះត្រឡប់មកវិញ ពួកគាត់ ក៏បានទូរស័ព្ទ ទៅរកជនរងគ្រោះជាច្រើនដង ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ លុះដល់វេលាម៉ោងប្រហែល២:៣០ នាទីរំលងអធ្រាត្រថ្ងៃខែឆ្នាំដដែល មិត្តភក្កិទាំង០២ នាក់នេះ ក៏សម្រចចិត្តជិះម៉ូតូត្រលប់ទៅគេងនៅបន្ទប់ជួលក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែវិញ ពេលជិះដល់ត្រង់ចំណុច ផ្លូវបេមិនស្គាល់ឈ្មោះភូមិ ស្រាប់តែឃើញមានរថយន្តសង្គ្រោះ និងសមត្ថកិច្ចជាច្រើននាក់កំពុងពិនិត្យកន្លែងកើតហេតុ ពួកគាត់ក៏បានឈប់ម៉ូតូចូលទៅមើល ទើបដឹងថាជនរងគ្រោះ ឈ្មោះ SINGH BAIJNATH ជាមិត្តភក្តិរបស់ខ្លួនបានស្លាប់បាត់ហើយ ។


យោងតាមការពិនិត្យមើល វិដេអូពីកាមេរ៉ាសុវត្ថិភាព(នៅកន្លែងកើតហេតុមិនមានឡើយ) នៅតាមតម្រាយផ្លូវធ្វើដំណើរ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូតែម្នាក់ឯង ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច ក្នុងល្បឿនលឿន។បន្ទាប់ពីបាន ធ្វើការពិនិត្យកោសល្យវិច័យសាកសពយោងតាមចម្លើយបំភ្លឺ របស់មិត្តភក្កិជនរងគ្រោះ ក៏ដូចជាទិន្នន័យ ពីកាមេរ៉ាសុវត្ថិភាព ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋាន ជាបឋមថា ស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ។បច្ចុប្បន្ន ដោយមានលិខិតអនុញ្ញាតពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សាកសព ត្រូវបានប្រគល់ជូន លោក VINOD YADAV ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភក្កិ របស់ជនរងគ្រោះ យកទៅរៀបចំបូជា ៕





