Tuesday, April 16, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឥណ្ឌាឡើងឈរលេខ២ជាប្រទេសមានអ្នកផ្ទុកកូវីដច្រើន បំផុតមួយថ្ងៃឆ្លងជាង៩ម៉ឺននាក់

អន្តរជាតិ៖យោងតាមរបាយការណ៍បានឲ្យដឹងថា មានការកើនឡើងនូវចំនួនអ្នកផ្ទុកមេរោគនៅឥណ្ឌាធ្វើឲ្យប្រជាជាតិយក្សអាស៊ីមួយនេះក្លាយជាប្រ​ទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩លំដាប់ទី២នៅពីក្រោយសហរដ្ឋអាមេរិកស្របពេលខ្លួនកំពុងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគ្រោះមហន្តរាយសេដ្ឋកិច្ច។ ករណីចំនួន៩០,៨០២ករណីដែលត្រូវបានបន្ថែមក្នុងរយៈពេល២៤ម៉ោងចុងក្រោយបានជំរុញឲ្យប្រទេសឥណ្ឌាវ៉ាដាច់ប្រេស៊ីលជាមួយចំនួនសរុប៤.២លានករណី។ ឥឡូវនេះ ឥណ្ឌាស្ថិតនៅពីក្រោយសហរដ្ឋអាមេរិកដែលមានជាង៦លានករណី។ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះក៏បានរាយការណ៍ថាមានមនុស្សស្លាប់ថ្មីចំនួន១,០១៦នាក់ផងដែរដែលធ្វើឲ្យអ្នកស្លាប់សរុបមាន៧១,៦៤២នាក់ដោយជាប់លំដាប់ទីបី។ ប្រទេសឥណ្ឌាបានកត់ត្រាការកើនឡើងនៃករណីឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតលើពិភពលោកក្នុងរយៈពេលជិតមួយខែមកនេះ។ទោះជាករណីថ្មីបានឈានដល់ជាង២លានករណីក្នុងមួយខែហើយវីរុសកូរ៉ូណាបានរាលដាលពាសពេញទីក្រុងនិងភូមិតូចៗរបស់ប្រទេសក៏ដោយ រដ្ឋាភិបាលឥណ្ឌានៅតែបន្តបន្ធូរបន្ថយការរឹតត្បិតដើម្បីព្យាយាមនិងស្តារសេដ្ឋកិច្ចឲ្យមានភាពល្អប្រសើរឡើងវិញ។ កាលពីថ្ងៃចន្ទ ប្រព័ន្ធដឹកជញ្ជូនរហ័ស Delhi Metro ដែលបម្រើដល់រដ្ឋធានីញូវដែលីនិងតំបន់ដែលនៅជាប់គ្នាក្នុងប្រទេសឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការឡើងវិញបន្ទាប់ពីផ្អាករយៈពេល៥ខែ។ មានតែមនុស្សមិនបង្ហាញរោគសញ្ញាប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យជិះរថភ្លើងខណៈម៉ាស់ វិធានការគម្លាតសង្គមនិងការស្ទង់កម្តៅគឺជារឿងចាំបាច់។ បណ្តាញរថភ្លើងក្រោមដីនៅរដ្ឋធានីនេះគឺជាប្រព័ន្ធដឹកជញ្ជូនធំបំផុតរបស់ឥណ្ឌា។ មុនពេលបិទក្នុងខែមីនា រថភ្លើងបានផ្ទុកអ្នកដំណើរជាមធ្យម២.៦លាននាក់ក្នុងមួយថ្ងៃ។ ការបើកដំណើរការឡើងវិញនេះគឺកើតឡើងស្របពេលដែលប្រទេសឥណ្ឌាជួបវិបត្ដិកូរ៉ូណាដែលរីករាលដាលឆាប់រហ័សបំផុតនៅលើពិភពលោកហើយសេដ្ឋកិច្ចបានធ្លាក់ចុះលឿនជាងបណ្តាប្រទេសធំៗដទៃទៀត៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម