Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

UPDATE៖អាជ្ញាធរជាតិអប្សរា ឆ្លើយតបទៅបណ្តឹងពលរដ្ឋចំនួន៧គ្រួសារដែលបានប្តឹងទៅតុលាការ

សៀមរាប៖បន្ទាប់ពីមានករណីពលរដ្ឋចំនួន៧គ្រួសារបានដាក់ពាក្យបណ្តឹងអាជ្ញាធរជាតិអប្សរា ការចោទប្រកាន់ របស់ប្រជាពលរដ្ឋ ចំនួន៧នាក់ ដែលបានប្ដឹង លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ទៅតុលាការ ពីបទ រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ​។ត្រូវបានអាជ្ញាធរអប្សរា ច្រានចោលបណ្តឹងទាំងនោះវិញ។

  បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួននៅព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០២១នេះបានឲ្យដឹងថា លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា បានបញ្ជាក់ថា «ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា បាន ទៅរុះរើ របង របស់លោកស្រី លី អ៊ុំអេង ដោយសារតែ របងនោះ បានសង់បំពានដោយគ្មានច្បាប់អនុញ្ញាតក្នុងតំបន់២ នៃរមណីយដ្ឋានអង្គរ»។ការបកស្រាយនោះបានបន្ថែមថា យោងតាមព្រះរាជក្រឹត្យ លេខ០០១នស ស្តីពីការចាត់ចែងនិងគ្រប់គ្រង តំបន់សៀមរាបអង្គរ ចុះឆ្នាំ១៩៩៤ និងសេចក្តីសម្រេចលេខ៧០សសរ ស្តីពីការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ រាល់ការសាងសង់ឬអភិវឌ្ឍន៍ត្រូវមានការអនុញ្ញាតជាមុន។ រីឯ ការដាំបង្គោលរបង ឬដាំឬស្សី ធ្វើជារបង របស់លោកស្រី លី អ៊ុំអេង គ្មានច្បាប់អនុញ្ញាតទាំងអស់។ចំពោះការរុះរើនេះ គឺធ្វើឡើងនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (តំបន់២នៃរមណីយដ្ឋានអង្ករ ) មិនមែនស្ថិតនៅភូមិតាប៉ាង អំពិលបង្កោង គិរីមានន្ទ និងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ដូចការអះអាងលោកស្រី លី អ៊ុំអេង នោះទេ។ការបកស្រាយបន្ថែមទៀតថា មុននឹងក្រុមការងារអនុវត្ត វិធានការរដ្ឋបាល ដោយមានការចូលរួមពីអាជ្ញាធរផងដែរ ហើយមុនសម្រេចធ្វើការរុះរើ ក្រុមការងារ ទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា ក៏ជួបជាមួយលោកស្រី លី អ៊ុំអេង ដើម្បីឲ្យគាត់ រុះរើ ចេញវិញដោយខ្លួនឯងដែរ តែគាត់មិនព្រមអនុវត្ត។ជាមួយគ្នានោះ ក្រុមការងារ ក៏បានបិទសេចក្តីជូនដំណឹង តម្រូវឲ្យម្ចាស់បង្គោល របង រុះរើ របងដោយខ្លួនឯង ចំនួន ២ដងដែរ តែឈ្មោះលី អ៊ុំ អេង នៅតែមិនអនុវត្ត តាមសេចក្តីជូនដំណឹងនេះទេ។សូមរម្លឹកថា ពលរដ្ឋចំនួន៧នាក់ បាននាំគ្នា ប្ដឹងលោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា ទៅ តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។នៅក្នុងពាក្យបណ្ដឹង ដែលចុះកាល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក៏មានការ ទាមទារ សំណងជំងឺចិត្តផងដែរ។

  ទោះបីជាមានការបកស្រាយយ៉ាងនេះក្តី មហាជនបានសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរអប្សរា ដែលបានប្រើធម៌ក្តៅចំពោះអ្នកសាងសង់ខុសច្បាប់នៅតំបន់ឧទ្យាន្តអង្គរ ដើម្បីឲ្យប្រាង្គប្រាសាទដែលដូនតាបន្សល់ទុកឲ្យបាននៅគង់វង់តកូនតចៅ ជំនាន់ក្រោយ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម