Sunday, November 24, 2024
Header Banner

នោះ នោះ..សាច់ក្របីក្លាស្សេចំនួន ៣ កុងតឺន័រ នាំចូលមកពីឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩ ត្រូវ អាជ្ញាធររឹបអូសយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញសាច់ក្របីក្លាស្សេ ចំនួន ៣ កុងតឺន័រ នាំចូលពីប្រទេសឥណ្ឌា ដែលមានផ្ទុកមេរោគកូវីដ~១៩។ សាច់ក្របីទាំងនោះ ត្រូវអជ្ញាធរនាំយកមកដុតបំផ្លាញចោល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ គឺ លោក វ៉ី សំណាង បានឱ្យដឹងថា សាច់ក្របីទាំង ៣ កុងតឺន័រនោះ នឹងត្រូវយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ នៅថ្ងៃទី ២៧ ខែកក្កដាដដែលនេះហើយ។ លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឱ្យបានច្បាស់លាស់ ពីប្រភេទនៃសាច់ក្លាស្សេទាំងនោះ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ ហើយគយចាប់បាន។

ចំណែកឯអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសសម្រេចអនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញកាលពីថ្ងៃទី ១៩ ខែមិថុនា ក្រោយពីផ្អាកមួយរយៈ បន្ទាប់ពីមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ខ្លាំង នៅក្នុងប្រទេសឥណ្ឌា។ តែទោះបីយ៉ាងណាក៏ដោយ ការលើកលែងបម្រាមនេះ ក៏ដាក់ជំនួសមកវិញនូវវិធានការបណ្ដោះអាសន្នមួយចំនួនរួមមាន៖ ១.តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថាគ្មានវិរុសកូវីដ១៩ លើកសាច់បង្កក។ ២.នៅពេលទំនិញមកដល់តម្រូវឱ្យធ្វើតេស្តសំណាករកវិរុសកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនពេលអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ៕ ដោយ៖ ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម