ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ថាញ់ រ៉ូ អនុប្រធាន និង លោក ឡោម ភីរុណ ប្រធានផ្នែករដ្ឋបាល តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំសមាជិក នាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ និង សម្ភារៈមួយចំនួនឧបត្ថម្ភដល់សាលាឃុំស្រណាល និង គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ០៣គ្រួសារ ស្ថិតនៅក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
១. បានសំណេះសំណាលជាមួយ លោក ឡុក វួន មេឃុំស្រណាល និង មានការចូលរួមពី ជំទប់ឃុំ ស្មៀនឃុំ មេភូមិរវៀង និង តំណាង ស.ស.យ.ក ស្រុកក្រឡាញ់។
- សម្ភារះប្រគល់ជូនសាលាឃុំស្រណាលមានដូចជា ៖
- ទឹកសុទ្ធ ២០យួរ
- ទឹកក្រូច ១កេស
- មី ១កេស
- សាប៊ូលាងដៃ ១ធុង (២០លីត្រ)
- ម៉ាស់ ចំនួន ៤០០ម៉ាស់
- អាល់កុល ៣ដប
២. អំណោយជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ០៣គ្រួសារ
+ អំណោយក្នុងមួយគ្រួសារ ទទួលបាន៖
- ថវិកា ៥មុឺនរៀល
- អង្ករ ២៥គីឡូ
- ទឹកសុទ្ធ ១០យួរ
- មី ១កេស
- ត្រីខ ១យួរ
- ទឹកស៊ីអុីវ ១យួរ
- ទឹកត្រី ១យួរ
- ប្រេងឆា ១លីត្រ
- ស្ករស ១គីឡូ
- ប៊ីចេង ១គីឡូ
- អំបិល ១គីឡូ
- ពងទា ៣០គ្រាប់
- អាល់កុល ១ដប
- សាប៊ូបោកខោអាវ ៤គីឡូ
ក្នុងនោះផងដែរលោក ថាញ់ រ៉ូ បានមានមតិផ្តាំផ្ញេីរ សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ ហេីយជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕