ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលរថយន្តម៉ាក FORD RANGER PICK-UP ចំនួន ៨៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ផ្ដល់ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន២៣ សម្រាប់ជាមធ្យោបាយជួយសម្រួលដល់ការបម្រើ ក្នុងកិច្ចការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋាន ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ផងដែរ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។
សូមរំលឹកផងដែរថា នេះជាលើកទីបីហើយ ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានទទួលបានរថយន្ដ FORD RANGER PICK-UP ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង សរុបចំនួន១១គ្រឿង៖ ក្នុងនោះលើកទី១-ស្នងការដ្ឋាននគរបាលខេត្តទទួលបានចំនួន០១គ្រឿង លើកទី២-អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន០១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកកោះសូទិន ចំនួន០១គ្រឿង និងលើកទី៣-នៅថ្ងៃនេះផ្ទាល់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទទួលបានរថយន្តម៉ាក FORD RANGER PICK-UP នេះ ចំនួន០៨គ្រឿង សម្រាប់ផ្ដល់ជូនអធិការដ្ឋាននគរបាល ស្រុក-ក្រុង ទាំង០៨ ក្នុងនោះមាន៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចំការលើ កំពង់សៀម ព្រៃឈរ ជើងព្រៃ បាធាយ កងមាស និងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ។
កម្មវិធីនេះទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រព្រឹត្តទៅនៅខាងមុខទីធ្លាគារ A នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ រដ្ឋលេខាធិការ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕ ដោយ៖ សុខលី