Sunday, November 24, 2024
Header Banner

យុវតីជើងឆើត ២នាក់ បង្កើតហ្វេសប៊ុកក្លែងក្លាយដើរបោកយកលុយគេ ត្រូវប៉េអឹមបាត់ដំបងចាប់ខ្លួនតាមដីកា

បាត់ដំបង៖ នៅវេលាម៉ោង១០ និង១០នាទី ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះទៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបងបានចាប់ខ្លួនជនសង្ស័យ 0២នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៧៩៣ និងលេខ ២៧៩៤ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ របស់លោកស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពីបទលួចរូបថតទៅបង្កើតគណនីfacebook ក្លែងក្លាយ ដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុងខែមីនា ដល់ខែឧសភា ឆ្នាំ២០២១។  ជនសង្ស័យ ទី១.ឈ្មោះ លី សាន់ឆាយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង និងទី២.ឈ្មោះ ពុធ ជាវឌ្ឍនា (ហៅ សៅចាន់ណា) ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកំពង់ឆ្នាំង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

បច្ចុប្បន្ន ជ នសង្ស័យការិយាល័យជំនាញអហខេត្តបាត់ដំបងបានប្រគល់ឱ្យជំនាញអហខេត្តកំពង់ធំចាត់ការតាមនីតិវិធី៕ដោយ៖សំអឿន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម