Sunday, November 24, 2024
Header Banner

សម្ថកិច្ចខេត្តតាកែវ បង្ក្រាបគ្រឿងញៀនចំនួន ០២ករណីផ្សេងគ្នាក្នុងថ្ងៃតែ១​ ឃាត់ខ្លួនជនសង្ស័យប្រុសចំនួន ០៣នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀត

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន ០២ករណីផ្សេងគ្នាក្នុងថ្ងៃតែ១ នៅខេត្តតាកែវ។

ការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនលើកទី១ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១និង១០នាទី ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ១-ឈ្មោះ ទិត្យ វង្សា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ករណីជួញដូរ) មានទីលំនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ២-ឈ្មោះ ណៃ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ករណីប្រើប្រាស់) មានទីលំនៅភូមិគោកឃ្មួង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ដកហូតវត្ថុតាង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៣កញ្ចប់តូច ដែលមានទម្ងន់ ៣,៧១ក្រាម ទូរស័ព្ទចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ម៉ាកគុបជ្រុង ពាក់ស្លាកលេខ ភ្នំពេញ 1AH-8936។

រីឯការការចុះបង្ក្រាបលើកទី២ គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី នៅចំណុចភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ មានឈ្មោះ ផែង ចន្ធូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ករណីជួញដូរ) មានទីលំនៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ដកហូតវត្ថុតាង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០៦កញ្ចប់ (តូច០៣កញ្ចប់ និងធំ០៣កញ្ចប់) ដែលមានទម្ងន់១៧,២០ក្រាម ទូរស័ព្ទចំនួន ០១គ្រឿង និងជញ្ជីងថ្លឹងថ្នាំចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានបញ្ជូនសមត្ថកិច្ចកសាងសុំនុំរឿង ហើយបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕ ដោយ៖ពិសិដ្ឋ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម