Sunday, November 24, 2024
Header Banner

ឃាត់ខ្លួន០២នាក់ប្ដីប្រពន្ធជាថៅកែហាងខារ៉ាអូខេ យីហោ 555 តាមដីកាតុលាការ ពីបទបំពានទៅនិងវិធានការរដ្ឋបាល ដែលបណ្ដាលអោយឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

ខេត្តឧត្ដរមានជ័យ÷ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចាត់កម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីការបញ្ជាឲ្យចូលខ្លួនលេខ ០២៤ ដប.ចខ/២១ និងលេខ ០២៥ ដប.ចខ/២១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ។

ការចុះអនុវត្តដីកាខាងលើសមត្ថកិច្ចខេត្តឧត្តរមានជ័យបានឃាត់ខ្លួនជនសង្ស័យ 2 នាក់ ក្នុងនោះជនសង្ស័យទី១ ឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងទី២ត្រូវជាប្រពន្ធមានឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ តាមប្រភពបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានប្រព្រឹត្តល្មើសបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចេញក្នុងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បណ្ដាលអោយឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតដល់បិទតំបន់អូរស្មាច់។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ប្ដីប្រពន្ធខាងលើ ត្រូវបានកម្លាំងជំនាញបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយ÷ទីសុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម