Sunday, November 24, 2024
Header Banner

មេខ្យល់ប្រុសស្រីចំនួន ០៧ នាក់ជាតំណាងចែកចាយផលិតផលបំប៉ន របស់ក្រុមហ៊ុន UNICITY ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តតាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងផែនការងារសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ដោយមានការសម្របសម្រួលពីឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះត្រួតពិនិត្យឆែកឆេរ រកឃើញប្រជាពលរដ្ឋចំនួន៣៨៥នាក់ មកពីខេត្តតាកែវ កំពត កែប កណ្តាល និងខេត្តផ្សេងៗទៀត។

បន្ទាប់ពីបានសាកសួរកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ស្រី០២នាក់(មេខ្យល់) ដែលបានអះអាងថាពួកគេជាតំណាងចែកចាយផលិតផលឯករាជ្យ ជាផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន(UNICITY) រួមមាន៖ ១-ឈ្មោះ ស៊ី ណាត ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ២-ឈ្មោះ ស្រេង បានិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ៣-ឈ្មោះ អ៊ុយ សិលា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខេត្តកំពត។ ៤-ឈ្មោះ ប៉ិច សាបឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកែស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ៥-ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។ ៦-ឈ្មោះ នូ ចន្ថន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។ ៧-ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប។ ដោយមានការជួបជុំរបស់ពួកគេមិនបានសុំការអនុញ្ញាតពីអាជ្ញាធរឡើយ។

បច្ចុប្បន្ន មនុស្សទាំង០៧នាក់(មេខ្យល់) ខាងលើនេះត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវ សាកសួរបន្តតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕ដោយ÷ពិសិដ្ឋ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម