Sunday, November 24, 2024
Header Banner

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកលក់ឆ្នោតខុសច្បាប់២នាក់ នៅស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍ចុះបង្ក្រាបករណីល្បែងស៊ីសងឆ្នោតខុសច្បាប់ (កន្ទុយលេខ) ចំនួន២ទីតាំង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងឃាត់ខ្លួនមនុស្សចំនួន ០២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទី១ គឺនៅចំណុចភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់ខ្លួន ឈ្មោះ យុន រីណា ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅនៅទីតាំងខាងលើ និងទីតាំងទី២ នៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់ខ្លួនឈ្មោះ អ៊ុន ធារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅខាងលើ។ ក្នុងការចុះបង្ក្រាបខាងលើសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ប៊ិចសរសេរចំនួន១១ដើម, សៀវភៅកត់លេខឆ្នោត០១ក្បាល, ក្រដាសកត់លេខឆ្នោតចំនួន១៦សន្លឹក, បន្ទាត់ចំនួន២, ប្រាក់ខ្មែរចំនួន ១០៤,០០០រៀល (មួយសែនបួនពាន់រៀល)។

ករណីអ្នកលក់កន្ទុយលេខខុសច្បាប់ទាំងពីរនាក់ខាងលើនេះ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ÷សំអឿន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម