ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តន៍តាមបញ្ជា លោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង លោកឧត្ដមសេនិយ៍ត្រី ម៉ាត់ ធុច ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក វរៈសេនីយ៍ឯក ខឹម សាម៉ុន អធិការនគបាលស្រុកឧដុង នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៣០ នាទី សមត្ថកិច្ចនៃផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោក វរៈសេនីយ៍ទោ សាវ សុភក្តី អធិការរងទទួលបន្ទុកកាងារប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកម្លាំងចំរុះនៃអធិការដ្ឋាននគបាលស្រុកឧដុង្គ សម្របសម្រួលដោយ លោកជំទាវ ចាត់ សូរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាលីង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់: ១-ឈ្មោះ អ៊ែល សុភ័ក្រ្ត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបែកឃ្លោក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ លីម វិបុល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ៣-ឈ្មោះ រុន សុខជា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកាកាប ឃុំក្សេមក្សាន្ត ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាង :១-ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន ០៦កញ្ចប់(០១ធំ ០៥តូច) ។២-ទូរស័ព្ទ ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យបន្តតាមនីតិវិធី ៕ដោយ÷រ៉ាវី