ខេត្តសៀមរាប៖នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោក ជុន កុសល ប្រធានផ្នែកព័ត៌មាន និងលោក ហឿន សុភ័ក្រ អនុប្រធានផ្នែកព័ត៌មាន តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនជូនលោក ឡុង លី ដើម្បីដោះស្រាយក្នុងជីវភាពបានមួយគ្រា ដែលលោកមានជម្ងឺប្រចាំកាយ (ជម្ងឺទឹកនោមផ្អែម) ហើយទើបនឹងធ្វើការកាត់ជើងម្ខាង។
+ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖
⁃ ម៉ាស់ ១ប្រអប់
⁃ មី ១ កេស
⁃ ត្រីខ ១យួរ
⁃ អង្ករ ២៥គីឡូក្រាម
⁃ ស្កស ១គីឡូក្រាម
⁃ ទឹកត្រី ១យួរ
⁃ ទឹកស៊ីអ៊ីវ ១យួរ
⁃ ប៊ីចេង ១កញ្ចប់
⁃ អំបិល ១គីឡូក្រាម
⁃ ថវិកា ១០០,០០០រៀល
ក្នុងនោះផងដែរលោក ជុន កុសល បានមានមតិសំណេះសំណាល ផ្តាំផ្ញេីលោក ឡុង លី សូមមេត្តាយកចិត្តទុកដាក់ថែទាំសុខភាព និងប្រុងប្រយ័ត្នអោយបានខ្ពស់ក៏ដូចជារក្សាអនាម័យ ហេីយជាពិសេសសូមចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នូវវិធានការ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ-១៩៕