Sunday, November 24, 2024
Header Banner

ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យមើលកន្លែងដាក់ព្យាបាលអ្នកជំងឺកូវិដ-១៩កំរិតធ្ងន់ និងមន្ទីរពិសោធន៍តេស្តរកមេរោគកូវិដ-១៩នៅសៀមរាប

ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យមើលកន្លែងដាក់ព្យាបាលអ្នកជំងឺកំរិតធ្ងន់ ដែលមានទីតាំងនៅអង្គរកូអ៊ិច ខេត្តសៀមរាប។ បន្ទាប់មកឯកឧត្តម ក៏បានអញ្ជើញទៅពិនិត្យមើលមន្ទីរពិសោធន៍តេស្តរកមេរោគកូវិដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា កន្លែងដាក់ព្យាបាលអ្នកជំងឺកំរិតធ្ងន់ ដែលមានទីតាំងនៅអង្គរកូអ៊ិច គឺកន្លែងព្យាបាលអ្នកជំងឺកំរិតធ្ងន់ថ្នាក់តំបន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ៤០០គ្រែ ជាអ្នកជំងឺធ្ងន់ត្រូវប្រើអ៊ុកស៊ីនសែន។ ហើយកន្លែងនេះ និងដាក់ឱ្យដំណើរការឆាប់នេះដោយក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំ។ ដោយឡែកសម្រាប់មន្ទីរពិសោធន៍តេស្តរកមេរោគកូវិដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែទើបសាងសង់រួចឥឡូវនេះ បានចាប់ផ្តើមដំណើរការហើយ ដោយក្នុង១ថ្ងៃអាចធ្វើតេស្តបានប្រមាណពី៩០០ទៅ១០០០នាក់។ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការការពារកូវិដឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៊ី ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងសាងសំអាតដៃឱ្យជាប់ជានិច្ច៕ដោយ÷ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម