Sunday, November 24, 2024
Header Banner

កម្លាំងសាមគ្គីរដ្ឋបាលស្រុកប្រាសាទបាគង ផ្តល់អំណោយជូនគ្រួសារយោធិនកំពុងធ្វើចត្តាឡីស័ក

សៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំកម្លាំងសាមគ្គី នាំអំណោយ ចែកជូនដល់គ្រួសារយោធិនពិការតាមខ្នងផ្ទះចំនួន ៣១០គ្រួសារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលេន៣១៧សៀមរាប។
លោកឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមណ្ឌល ក្នុងកិច្ចទទួលស្វាគមន៍ កម្លាំងសាមគ្គីរដ្ឋបាលស្រុក និងបែងចែកជាក្រុម ដើម្បីនាំយកអំណោយ ចែកជូនផ្ទាល់តាមខ្នងផ្ទះនិមួយៗ ក្នុងនាមតំណាងអោយគ្រួសារយោធិនពិការ គ្រូបង្រៀន និងព្រះសង្ឃ លោកបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានគិតគូរដល់ពលរដ្ឋគ្រប់គ្នា និងបាននាំជាអំណោយចែកជូនដល់បងប្អូន កំពុងធ្វើចត្តាឡីស័កតាមផ្ទះ។ លោកឧត្តសេនីយ៍ឯក ពៅ ស៊ា បានអោយដឹងថា៖ ថ្មីៗនេះនៅក្នុងមណ្ឌលមានយោធិនម្នាក់និងគ្រូពេទ្យម្នាក់បានឆ្លងមេរោគកូវីដ១៩ កំឡុងពេលដែពួកគាត់ទាំងពីរឡើងទៅទទួល ថ្នាំវ៉ាក់សាំង អាត្រាហ្សេនីកា ពីភ្នំពេញកាលពីថ្ងៃទី១២ មកដល់មណ្ឌលពេលយប់ ព្រឹកឡើងថ្ងៃទី១៣ចាប់ផ្តើមចាក់វ៉ាក់ សាំងដូសជម្រុញឬដូសទី៣ ជូនដល់យោធិននិងគ្រួសារយោធិន ។ លោកបញ្ជាក់ថាក្រុមគ្រូពេទ្យ និងក្រុមការងារបច្ចេកទេស ត្រូវធ្វើតេសគ្រប់គ្នា គឺអវិជ្ជមានទើបអនុញ្ញាតអោយបំពេញការងារ តែចំណុចធ្វេសប្រហែសមួយដែលត្រូវចងចាំ ដោយអ្នកទៅទួលវ៉ាក់សាំងមកដល់ពេលយប់ ព្រឹកឡើងធ្វើការបន្ត ដោយមិនបានធ្វើតេសជាមុន បីថ្ងៃក្រោយទើបដឹងថាពួកគាត់ទាំងពីរ រកឃើញមានវិជ្ជមានមេរោគកូវីដ១៩ ហើយមានអ្នកជាប់ ពាក់ព័ន្ធច្រើន ។ លោកប្រធានមណ្ឌល ក៏បានស្នើរសុំគោលការណ៍បិទខ្ទប់មណ្ឌលទាំងស្រុងជាបណ្តោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ កុំអោយមានករណីឆ្លងរាលដាលបន្តទៅខាងក្រៅ ចាប់ពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២១។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ថ្លែងថា៖ ឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក រដ្ឋបាលស្រុកប្រាសាទបាគង និង អនុសាខាកាកបាទក្រហមកម្ពុជាស្រុក សហការជាមួយ ស ស យ ក ខេត្តប្រចាំស្រុកប្រាសាទបាគង និងក្រុមយុវជនកម្ពុជា ១៥៧ យុវជនស្រុក និងសប្បរសជន មានចលនាសាមគ្គី បាននាំអំណោយមកចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នេះបានបង្ហាញយ៉ាងច្បាស់ថា បងៗយោធិន ជាមួយយុវជន និងមហាជនគឺមិននៅឆ្ងាយពីគ្នានោះទេ ហើយទាំងអស់នេះជាការយកចិត្តទុកដាក់រួមទាំងមូលរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចតែងតែប្រាប់ដល់អជ្ញាធរធ្វើយ៉ាងណា រួបរួមគ្នាក្នុងមូលដ្ឋាន រួបរួមគ្នាក្នុងបរិបទទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ក៏ដូចជាជួយដល់បងប្អូនដែលកំពុងជួបនិងការលំបាក។ លោក សូរ ប្លាតុង ក៏បានក្រើនរំលឹក សូមអោយ បងៗ និងពូមីងជាយោធិនពិការ គ្រូបង្រៀន និងព្រះសង្ឃ សូមអោយមានការអត់ធ្មត់តាមដានសុខភាពអោយបានល្អ បើសិនមានការប្រែប្រួល លើបញ្ហារសុខភាព សូមផ្តល់ព័ត៌មានជាបន្ទាន់ ជូនដល់មន្ត្រីសុខាភិបាល និងបន្តរួមគ្នា អនុវត្តន៍តាមការណែនាំរបស់សុខាភិបាល និងវិធាការ៣កុំ ៣ការពារអោយបានត្រឹមត្រូវ ដើម្បីរួមគ្នា កាត់ផ្តាច់កុំអោយមានការឆ្លងបន្ត នៅក្នុងសហគមន៍។ អំណោយដែលបាននាំយកមកចែករំលែក ជូនដល់គ្រួសារយោធិន គ្រូបង្រៀន និងប្រគេនដល់ព្រះសង្ឃ រួមមាន អង្ករចំនួន៣១៧០ គីឡូក្រាម មី១១៣ កេស ត្រីខ១២៧យួរ ទឹកសុទ្ធ៦៣៤យួរ និង៥ កេស អំបិល៣១៧ គីឡូក្រាម ស្ករស ១៥៩ គីឡូក្រាម ទឹកត្រី ១០៦យួរ ទឹកស៊ីអ៊ីវ ១០៦យួរ សាប៊ូលុច ៣១៧ដុំ សាប៊ូម្សៅ ៣១៧ កញ្ចប់ ប៊ីចេង ៣១៧កញ្ចប់ ថ្នាំដុសធ្មេញ៣១៧ ដប និងថវិកា៤០ម៉ឺនរៀល(ប្រគេនព្រះសង្ឃ) ។ ការនាំអំណោយចែករំលែកនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២១ ស្ថិតក្នុងភូមិស្នាតេជោ ឃុំបាល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម