ភ្នំពេញ÷ យោងតាមសេចក្តីសម្រេចរបស់តុលាការ និងយោងតាមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ក្រុមការងារ គ.ប.ផ.ក. ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. នាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានរៀបចំវិធីកំទេចអាល់កុលក្លែងក្លាយ និងខូចគុណភាពចំនួន ៧៤០៦០លីត្រនៅទីលានចាក់សំរាមសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕ដោយ÷ធារ៉ា