Sunday, November 24, 2024
Header Banner

លោក​ ផយ​ ម៉ក់​ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧​)​ ស្រុកវ៉ារិន រួមនិងសមាជិក ចូលរួមកម្មវិធីបុណ្យសពឪពុករបស់សមាជិកសកម្មនៃ ច.យ.ក ស្រុកវ៉ារិន

ខេត្តសៀមរាប៖នៅថ្ងៃព្រហស្បតិ៍ ១០រោច​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក​ ផយ​ ម៉ក់​ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧​)​ ស្រុកវ៉ារិន និងជាតំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំ​ សមាជិក​​ ចូលរួមកម្មវិធីបុណ្យសពឧបាសក​ អុិប​ ស្មៀន ដែលត្រូវជាឪពុកបង្កេីតរបស់លោក​ ស្មៀន​ រស្មី​ សមាជិកសកម្ម​ សមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកវ៉ារិន​ ស្ថិតនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ព្រមទាំងបានចូលបុណ្យជាបច្ច័យចំនួន​ ១,៣៣៥,០០០​ រៀលគត់​ ​(មួយលាន​ បីរយសាមសិបប្រាំពាន់​ រៀល​គត់)​ ដែលបានពីការចូលរួមដោយសទ្ធារបស់ថ្នាក់ដឹកនាំខេត្ត​ និងសមាជិក​ សមាជិកា​ សមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកវ៉ារិន​ ។ ក្នុងនោះផងដែរលោក​ ផយ​ ម៉ក់​ បានសម្តែងការចូលរួមសោកស្តាយ និង រំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះ លោក ស្មៀន​ រស្មី​ ដែលលោកបានបាត់បង់ឪពុកជាទីស្រលាញ់ និង សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឧបាសក​ អុិប​ ស្មៀន​ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។បន្ថែមពីការរំលែកទុក្ខ​ លោកក៏បានពាំនាំនូវមតិផ្តាំផ្ញើ ពីលោក​ ហ៊ុន ប៉ូគា សូមមេត្តាយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ(៣កុំ ៣ការពារ)ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម