Sunday, November 24, 2024
Header Banner

បុគ្គលិកផ្សារម៉ាក្រូសៀមរាបសរុបទាំងអស់ចំនួន២៤២នាក់ ធ្វើតេស្តហើយរកឃើញ វិជ្ជមាន កូវីដ-១៩ ចំនួន១៦នាក់

ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បុគ្គលិកបំរើការងារទាំងអស់នៅក្នុងផ្សារម៉ាក្រូសាខា ខេត្តសៀមរាបសរុប ចំនួន២៤២នាក់ (ស្រី១២៦នាក់) ត្រូវក្រុមគ្រូពេទ្យ​អាវសធ្វើតេស្ត ហើយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ ក្នុងនោះមានស្រី១៣នាក់ នេះបើតាមការសរសេរបញ្ជាក់នៅលើផេកផ្លូវការរបស់លោក ស៊ូ ប្លាតុង អភិបាលស្រុកបាគង។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញចូលផ្សារម៉ាក្រូ ដែលមានទីតាំងស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងអំឡុងពេល ៧ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើចត្តាឡីស័ក រយះពេល១៤ថ្ងៃ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម សូមមេត្តាទំនាក់ទំនងអាជ្ញាធរមូលដ្ឋាននិងក្រុមការងារតាមភូមិ ឃុំ ដើម្បីយកសំណាកធ្វើតេស្ត ដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវ ៕ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម