Tuesday, August 12, 2025
Header Banner

គ្រួសារកូនភ្លោះ៣នាក់ នៅស្រុកប្រាសាទបាគង ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តសៀមរាប៖អាជ្ញាធរបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ គ្រួសារដែលមានកូនភ្លោះប្រុស០៣នាក់ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ និងលោក ស៊ូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង កូនភ្លោះទាំង០៣នាក់ខាងលើនេះ បានកើតនៅមន្ទីរពេទ្យកុមារគុន្ធបុប្ផាសៀមរាប នៅម៉ោង១០:៤០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដែលមានឪពុកឈ្មោះ ចិន ទ្រា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ សុខ សៅ អាយុ៣៣ឆ្នាំ ។

អំណោយដែលត្រូវប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម ,ទឹកដោះគោចំនួន០២កេស , ស្ករសចំនួន ០៥គីឡូក្រោម , ក្រម៉ាចំនួន០២ , សារ៉ុងចំនួន០២ និងថវិកាចំនួន៥លានរៀល ។ក្នុងឱកាសនោះ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយការផ្តល់អំណោយជូនក្រុមគ្រួសារកូនភ្លោះ៣នាក់នោះ គឹសម្តេចមិនប្រកាន់ពូជសាសន៍ និងមិនមាននិន្នាការនយោបាយទេ ជាពិសេសសម្តេចតេជោតែងតែចាត់ទុកកូនភ្លោះ៣នាក់ ជាចៅរបស់សម្តេចថែមទៀតផង ។

ឯកឧត្តម គុជ លីណា បានធ្វើការក្រើនរំលឹកបន្ថែមដល់ក្រុមគ្រួសារកូនភ្លោះ៣នាក់ ត្រូវចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ៕ដោយ៖ ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម