Monday, November 25, 2024
Header Banner

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ប្រគល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿងជាអំណោយរបស់សប្បុរសជនដល់មន្ទីរពេទ្យបង្អែក២កន្លែងក្នុងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ២នាក់ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រគល់បន្តជូនមន្ទីរពេទ្យបង្អែកចំនួន២ កន្លែង គឺមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកបាកាន​ ទុកសម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺ និងធ្វើការជួយសង្គ្រោះអោយបានទាន់ពេលវេលា ដើម្បីសម្រាប់ចូលរួមចំណែកប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តពោធិសាត់ ។

ពិធីប្រគល់ទទួលរថយន្តខាងលើ ធ្វើឡើងនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្ត ក្រោមអធិបតីយ្យភាពពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, លោកប្រធានលេខាធិការដ្ឋានកូវីដ-១៩ខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានការិយាល័យស្រុកប្រតិបត្តិសំពៅមាស និងបាកាន ។រថយន្តទាំង២គ្រឿងដែលជាអំណោយខាងលើ រថយន្តទី១ ម៉ាកToyota ស៊ីណា ជាអំណោយរបស់លោក ភុំ ផៃឌឿន និងលោកស្រី ហេង រក្សា ត្រូវផ្តល់ជូនមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងរថយន្តទី២ ម៉ាកToyota ស្តារ៉ិច ជាអំណោយរបស់លោក សុង វណ្ណា និងលោកស្រី ទឹម ហុង ត្រូវផ្តល់ជូនមន្ទីរពេទ្យបង្អែកបាកាន ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា រថយន្តទាំង២គ្រឿងខាងលើនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់លោក ភុំ ផៃឌឿន និងលោក សុង វណ្ណា ព្រមទាំងក្រុមគ្រួសារ សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដល់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកបាកាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាពការងារ ក្នុងបម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះអោយបានទាន់ពេលវេលា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ឯកឧត្ដម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះត្រូវជួយថែរក្សាឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង៕ដោយ÷ វណ្ណា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម