Monday, November 25, 2024
Header Banner

ភ្នំ១៥០០ តំបន់ទេសចរណ៍ធម្មជាតិលាក់សម្រស់ ក្នុងស្រុកវាលវែល តាមបណ្តោយផ្លូវជាតិលេខ៥៥

ខេត្តពោធិសាត់÷ ភ្នំ១៥០០ គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានសម្រស់ស្រស់ស្អាតធម្មជាតិខ្យល់អាកាសបរិសុទ្ធ ។ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម ហើយភ្នំ១៥០០នេះ ក៏ហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រ។ ចំណែកផ្លូវជាតិលេខ ៥៥ ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ)។ ដោយ÷ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម