Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រលំដើមឈើសង្កត់រថយន្តសេរ៊ីទំនើប១គ្រឿងចំពាក់កណ្តាលបណ្តាលអោយខូចស្ទើរទាំងស្រុង តែម្ចាស់…

ខេត្តសៀមរាប÷ នៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ ២០២១ មានហេតុការណ៍ រលំដើមឈើសង្កត់រថយន្តសេរ៊ីទំនើប ១គ្រឿង បានកើតឡើងនៅម៉ោងជិត១២ថ្ងៃត្រង់ ត្រង់ចំណុចខាកើតស្ទឹងសៀមរាប ជាប់នឹងខាងជើងហាងកាហ្វេ ប្រោន ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ម្ចាស់រថយន្តមានឈ្មោះ លឹម ឃាង អាយុ៧១ឆ្នាំ រស់ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយរថយន្តដែលរងការខូចខាតក្នុងហេតុការណ៍ខាងលើ ម៉ាកឆេរ៉ូលេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៣២៥៨។

ម្ចាស់រថយន្តបានប្រាប់អ្នកសារព័ត៌មានយើងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា ២នាក់ បានបើករថយន្តទៅចតនៅចំណុចកើតហេតុខាងលើ ហើយក៏ចូលទៅផឹកកាហ្វេនៅហាង ប្រោន ជិតនោះ តែលុះចេញមកវិញ ខណះពួកគាត់ដើរមិនទាន់ដល់រថយន្តផង ស្រាប់តែដើមឈើបានរលំសង្កត់រថយន្តរបស់ពួកគាត់តែម្ដង បណ្ដាលឱ្យខូចខាតរថយន្តស្ទើរតែទាំងស្រុង និងមិនបណ្តាលនរណាម្នាក់រងរបួសទេ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏ចុះមកដល់ទីតាំងកើតហេតុ នឹងរៀបចំជួយអន្តរាគមន៍ ដោយធ្វើការកាប់ដើមឈើដែលរលំចេញពីលើរថយន្ត ដើម្បីស្ទូចរថយន្តប្រគល់អោយម្ចាស់វិញ។ ដោយ÷ ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម