Monday, November 25, 2024
Header Banner

លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកជីក្រែង ចូលរួមឧបត្ថម្ភ និងជួយសាងសង់ផ្ទះឈេី មួយខ្នងជូនគ្រួសារដែលខ្វះខាតមួយគ្រួសារ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖ ថ្ងៃពុធ ២កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)​ សាខាខេត្តសៀមរាប បានចាត់តាំង លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកជីក្រែង និងលោក ផាន ថាន ប្រធាន ច.យ.ក ឃុំសង្វេីយ (ទទួលបន្ទុក) ព្រមជាមួយ​ សមាជិក​ សមាជិកា បានចូលរួមឧបត្ថម្ភ និងសាងសង់ផ្ទះឈេី មួយខ្នងទំហំ​ ៥x៧​ ជូនគ្រួសារមានជីវភាពលំបាក​គ្មានទីជម្រក ដែលចំណាយថវិកាសរុប​ ៤,៦៨៥,០០០៛​ នៅភូមិ តាព្រំ ឃុំសង្វេីយ ស្រុកជីក្រែង ដោយមានការចូលរួម ពី លោក សេម វិសាល មេបុស្តិ៍ សង្វេីយ លោក តែម គឹមសេង មេឃុំ លោក ណយ ណាល់ មេភូមិ ព្រមទាំង ប្រជាការពារ ផងដែរ។ក្នុងឱកាសនេះផងដែរលោក ស្ងួន សុបាន ក៏បានមានមតិសំណេះសំណាល លេីកទឹកចិត្ត និង សូមឲ្យចូលរួមទប់ស្កាត់ កាត់ផ្តាច់ខ្សែចំលងកូវីដ-១៩ និងអនុវត្តតាមប្រសាសន៍ណែនាំ​ របស់សម្ដេចតេជោ (៣កុំ ៣ការពារ) ដេីម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម