Monday, November 25, 2024
Header Banner

រដ្ឋបាលក្រុងកំពង់ឆ្នាំងសូមអំពាវនាវដល់អាជីវករ និងពលរដ្ឋលក់ដូរតាមផ្ទះ ជុំវិញផ្សារលើក្នុងក្រុងកំពង់ឆ្នាំង ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់

កំពង់ឆ្នាំង÷ រដ្ឋបាលក្រុងកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់បងប្អូន អាជីវករដែលលក់ដូរនៅក្នុងផ្សារលើ និង អាជីវករដែលលក់ដូរនៅតាមផ្ទះជុំវិញបរិវេណផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ ចំពោះបងប្អូន អាជីវករដែលលក់ដូរនៅផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ។

អាស្រ័យហេតុនេះរដ្ឋបាលក្រុងសូមអំពាវនាវ ដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារលើ និង បងប្អូនអាជីវករដែលលក់ដូរនៅតាមផ្ទះជុំវិញបរិវេណផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅភូមិ ត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវប្រញាប់រួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយក សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅខាងមុខបរិវេណផ្សារលើ ដែលស្ថិតនៅភូមិត្រពាំងបី សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃសុក្រ០៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២០៦៥ ត្រូវ នឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ៨:០០ នាទីព្រឹកតទៅ។

រដ្ឋបាលក្រុងកំពង់ឆ្នាំង សង្ឃឹម និងជឿជាក់ យ៉ាងមុតមាំចំពោះបងប្អូនអាជីវករដែលលក់ដូរ នៅក្នុងផ្សារលើ និងអាជីវករដែលលក់ដូរនៅតាមផ្ទះជុំវិញបរិវេណផ្សារលើទាំងអស់ ពិតជាអញ្ជើញ ចូលរួមទៅតាមការអំពាវនាវរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង កុំបីខានឡើយ។

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម