Monday, November 25, 2024
Header Banner

លោកឧត្តមសេនីយ៍ត្រីតេង​ ច័ន្ទណាត​ នឹងឡើងកាន់តំណែងស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកទិត្យ ណារ៉ុង ដែលបានចូលនិវត្តន៍!

ខេត្តសៀមរាប៖ប្រភពផ្លូវការបានឲ្យដឹងថា បើមិនមានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃច័ន្ទទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តេង​ ច័ន្ទណាត​ ស្នងការរងទទួលផែននគរបាលចរាចរណ៍ផ្លូវគោកនឹងឡើងកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោក ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍។

ប្រភពបានបន្តឲ្យដឹងថា ពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ ធ្វើនៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្និបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមកនរឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ប្រភពបានឱ្យដឹងថាបន្ទាប់ពីមានការផ្លាស់ប្ដូរតំណែងលោកស្នងការនគរបាលខេត្តសៀមរាបក៏មានការផ្លាស់ប្ដូរស្នងការរងនិងនាយការិយាល័យមួយចំនួនផងដែរដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។យ៉ាងនេះក្តីការផ្លាស់ប្ដូរតំណែងនេះគឺជារឿងធម្មតារបស់មន្ត្រីរាជការ ព្រោះថាលោកបានចូលនិវត្តន៍៕ ដោយ÷ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម