Monday, August 11, 2025
Header Banner

លោកស្នងការនគរបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យ កុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អញ្ជើញចូលជួបសម្តែងការគួរសម

សៀមរាប៖នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក MITORI NAOKI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសដែលលោកស្នងការ ត្រូវបានក្រសួងមហាផ្ទៃ ទើបតែងតាំងមុខតំណែងថ្មី ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្នងការ ក៏បានថ្លែងអំណរគុណ និងមានប្រសាសន៍ឆ្លើយតបចំពោះប្រជាជន និងរាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភ ផ្តល់ជំនួយសំរាប់ប្រទេសកម្ពុជា ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផងដែរ ដែលមានសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ៕ដោយ÷សារឿន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម