Monday, November 25, 2024
Header Banner

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញបើកឲ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ ទូទាំងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ លើកុមារពីអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ថ្ងៃនេះគឺជាថ្ងៃប្រកាស បើក យុទ្ធនាការ ចាក់វ៉ាក់សាំងលើកុមារពីអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ជាង១០ម៉ឺននាក់ ដែលត្រូវបានរៀបចំ ចំនួន ៣៩មណ្ឌល នៅគ្រប់ក្រុងស្រុកទាំង ៩ ទូទាំងខេត្តកំពង់ធំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនេះជាក្តីសប្បាយ រីករាយរបស់ ពុកម៉ែបងប្អូន ដូចជា ប្រជាពលរដ្ឋ ខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសអំពីការចាក់វ៉ាក់សាំងលើកុមារ ដើម្បីឲ្យក្មួយៗអាចចូលរៀន វិញកាន់តែឆាប់ រហ័ស ហើយចូលរៀនវិញដោយសុវត្ថិភាពខ្ពស់។ ហើយនៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនៅព្រឹកនេះ យើងសង្កេតឃើញថា មានពុកម៉ែបងប្អូននាំកូនចៅ មកទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើម៉េចសូមខិតខំរក្សានូវគម្លាតសុវត្ថិភាពបុគ្គល និងចូលរួមគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ធ្វើម៉េចកុំឲ្យមក ទទួល វ៉ាក់សាំង បែរជាមកទទួលដោយចម្លងមេរោគនេះ ឆ្លងរីករាលដាលចូលក្នុងសហគមន៍។ ដោយ÷សំណាង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម