Monday, November 25, 2024
Header Banner

លោក​ សឹង្ហ​ សំរឹទ្ធិ​ អនុប្រធានសាខាខេត្តនិង​ លោក​ស្រី​ សួន​ មុលឡា ប្រធានសាខាក្រុងនាំយកអាហារសំរន់១០០កញ្ចប់របស់សមាគមចលនាយុវជកម្ពុជា(ក្រុម១៥៧) ជូនដល់លោក​ឧត្តមសេនីយ៍​ត្រី តេងចន្ទ័ណាត​ ស្នងការនគរបាលខេត្តសៀមរាប​

ខេត្តសៀមរាប៖ ថ្ងៃសុក្រ​ ១១កេីត​ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១ លោក​ សឹង្ហ​ សំរឹទ្ធិ​ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប​ និង​ លោក​ស្រី​ សួន​ មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងសៀមរាប​ តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំ អនុប្រធាន​ ប្រធានផ្នែក​ សមាជិក​ សមាជិកា​ នាំយកអាហារសំរន់របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងសៀមរាប​ ជូនដល់លោក​ឧត្តមសេនីយ៍​ត្រី តេង​ ចន្ទ័ណាត​ ស្នងការនគរបាលខេត្តសៀមរាប​ ចំនួន​ ១០០ឈុត​ ដេីម្បីបែងចែកដល់កងកំលាំងក្រោមឱវាទដែលអន្តរាគមន៍​ និងប្រចាំការនៅតំបន់ក្រហម​។ បន្ទាប់មកលោកស្រី​ សួន​ មុលឡា​ បានដឹកនាំសមាជិកបន្តនាំយកអាហារសំរន់ទៅផ្តល់ជូនកងកំលាំងដែលយាមប្រចាំការតាមគោលដៅនីមួយៗ​ ដោយមានការចូលរួមពីលោក​ លូត​ វិសាល​ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកពួក-​ គោលដៅទី១​: ច្រកជន្លង់​ ចំនួន​ ១០ឈុត-​ គោលដៅទី២:​ ច្រកព្រំប្រទល់បុស្សក្រឡាញ់​ ចំនួន​ ១៦ឈុត-​ គោលដៅទី៣​: ច្រកចុងកៅស៊ូ​ ចំនួន​ ១៤ឈុត+អាហារសំរន់ដែលត្រូវប្រគល់ជូនសរុប​រួមមាន៖- អាហារសំរន់ ចំនួន ១៥០ឈុត​ (ក្នុង១ឈុត​មាន​ ការីសាច់គោ​ នំបុ័ង​ បង្អែម​ ទឹកសុទ្ធ)ក្នុងនោះផងដែរ​លោកស្រី​ សួន​ មុលឡា​ បានមានមតិសំណេះសំណាលពាំនាំនូវមតិផ្តាំផ្ញើ ពីថ្នាក់ដឹកនាំ​ សូមមេត្តាយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ(៣កុំ ៣ការពារ)ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម