ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ (ច.យ.ក.១៥៧) ខេត្តសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសំរន់របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ជូនដល់លោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកការិយាល័យអន្តរាគមន៍ និងវរសេនីយ៍ទោ នួន សារុន ជានាយការិយាល័យអន្តរាគមន៍ខេត្តសៀមរាប ដើម្បីបែងចែកដល់កងកំលាំងក្រោមឱវាទដែលអន្តរាគមន៍ និងប្រចាំការនៅតំបន់ក្រហម។
បន្ទាប់មកលោក សន សុខហេង បានដឹកនាំសមាជិកបន្តនាំយកអាហារសំរន់ទៅផ្តល់ជូនកងកំលាំងដែលយាមប្រចាំការតាមគោលដៅនីមួយៗ ដោយមានការចូលរួមពីលោក មាស ផានិត ប្រធានផ្នែកបុគ្គលិក នៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ខេត្តសៀមរាប។
– គោលដៅទី១: មុខព្រះរាជតំណាក់ សង្កាត់ស្វាយដង្គំ
– គោលដៅទី២: ផ្សារចាស់ សង្កាត់ស្វាយដង្គំ
– គោលដៅទី៣: ច្រកចុងកៅស៊ូ (ផ្លូវជាតិលេខ៦) សង្កាត់ស្លក្រាម
– គោលដៅទី៤: ភូមិបឹង (ច្រកក្រវ៉ាត់ក្រុងទី១) សង្កាត់ជ្រាវ
– គោលដៅទី៥: ភូមិខ្នាចាស់ (ផ្លូវជាសុីម) សង្កាត់ជ្រាវ+អាហារសំរន់ដែលត្រូវប្រគល់ជូនសរុបរួមមាន៖
១.នំបុ័ងប៉ាតេ ៦០នំ
២.ទឹកក្រូច ១០កេស
៣.មី ៦កេស
៤.ធូបមូស ៥០កញ្ចប់
៥.ទឹកសុទ្ធ ៥កេស
៦.ទឹកបរិសុទ្ធហេងដានីអង្គរវ័តធើ ១៥០យួរ
ក្នុងនោះផងដែរលោក សន សុខហេង បានមានមតិសំណេះសំណាលពាំនាំនូវមតិផ្តាំផ្ញើ ពីថ្នាក់ដឹកនាំ សូមមេត្តាយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ(៣កុំ ៣ការពារ)ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។