ត្បូងឃ្មុំ÷ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីទទួលអំណោយរបស់សម្តេចដោយផ្ទាល់ រួមមាន៖
-អង្ករ២០តោន,
-ម៉ាស១០០ ០០០ម៉ាស់,
-អាល់កុល ១ ០០០លីត្រ,
-ផ្លែតាង៉ែន ០៥តោន និងថវិកា ១០០លានរៀល ប្រគល់ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ដោយ÷ លី