Monday, November 25, 2024
Header Banner

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម ក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀននៅរាជធានីភ្នំពេញ

ភ្នំពេញ÷ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀនកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុច ផ្លូវលេខ៤ ផ្ទះលេខ៣៩(បូរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀនខាងលើឃាត់ខ្លួនសមត្ថកិច្ចជំនាញបានជនសង្ស័យ០១នាក់ ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមិនបានដកហូតវត្ថុតាងបានមេតំហ្វេតាមីន(ICE)ទម្ងន់ ៦៦៨.៣៩ក្រាមនិងសារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម, កាំភ្លើងខ្យល់០៣ដើម, ជញ្ជីងថ្លឹងគ្រឿងញៀន០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី ៕ដោយ÷ ធារ៉ា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម