Monday, August 11, 2025
Header Banner

ឆេះបន្ទប់ដាក់ឯកសាររបស់ក្រសួងរ៉ែ និងថាមពល ដោយសារឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ នៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងកើតឡើងនៅក្រសួងរ៉ែ និងថាមពល ស្ថិតនៅផ្លូវលេខ៥១ ភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។ មន្ត្រីនគរបាលដដែលបន្តថា ក្នុងករណីខាងលើបណ្តាលឲ្យឆេះ តុ ទូ ឯកសារមួយចំនួន និងម៉ាស៊ីនត្រជាក់ចំនួន០១ នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៦ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕ ដោយ÷ ធានី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម