សៀមរាប ៖ ហេតុការណ៍បង្កភ្ញាក់ផ្អើលមួយនៅវេលាម៉ោង១៦និង០០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីបុរសម្នាក់បានស្លាប់នៅក្នុងហាងម៉ាស្សា១កន្លែងយីហោ 7777 ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ហើយសពត្រូវសមត្ថកិច្ចពិនិត្យរកឃើញវិជ្ជមានកូវីដ-១៩ ។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ នៅ ណាត ភេទ ប្រុស អាយុ៦០ឆ្នាំ មុខរបរប្រជាការពារភូមិ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ មូលហេតុស្លាប់ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩ ជាលទ្ធផល (វិជ្ជមាន) ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបូជានៅឈាបនដ្ឋាន វត្តអរញ្ញរង្សី (ហៅ វត្តល្អក់) ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕ ដោយ÷ វាយោ