ខេត្តកំពង់ធំ៖ នគរបាលខេត្តកំកំពង់ធំ បានចុះឃាត់ខ្លួននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចំនួនពីរនាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ករណីបង្កហិង្សានិងជំរិតទារប្រាក់ពីពលរដ្ឋដឹកជញ្ជូនឈើធ្វើផ្ទះ។ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង៨.៣០នាទីយប់ថ្ងៃទី ២៩ខែកញ្ញាឆ្នាំ២០២១នៅភូមិល្អក់ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់់ធំ។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពង់ធំ បានប្រាប់អ្នកកាសែតឲ្យដឹងថា ការចុះឃាត់ជនសង្ស័យជាមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចំនួន២នាក់គឺបានធ្វើឡើង តាមការចង្អុលបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្ស០៤នាក់ពីបទដាក់កុងត្រូលជជុះជំរិតទារប្រាក់និងប្រេីអំពេីហិង្សាវាយនិងពិល ទះកំភ្លៀង អ៊ុកនិងជង្គង់ទៅលេីប្រជាពលរដ្ឋដឹកឈេី(ក្តា )ចំនួន
០៩សន្លឹកដោយគោយន្តកន្រៃ្តកាឡេថងយកមកធ្វេីផ្ទះនៅតំបន់អូជ្រៅភូមិសាស្រ្តភូមិគន្លងខ្ទីងឃុំឈេីទាលស្រុកសណ្តាន់បណ្តាលអោយរងរបួសធ្ងន់។
ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនដៃដល់មានឈ្មោះអ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នុំពេញ.ទី២ឈ្មោះកែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំភូមិលេខ២០ផ្លូវ៦១៤សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នុំពេញ ជនដៃដល់ទាំង២នាក់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តកំពង់ធំ.និងជា ប៉ូលិសសេដ្ឋកិច្ចក្រសួង.កូនចៅរបស់លោក.វរសេនីយ៍ទោ.អំ.សុជាប៉ូលិសសេដ្ឋកិច្ចក្រសួង.ប្រចាំទិសខេត្តកំពង់ធំ។
ចំណែក ជនសង្ស័យ២នាក់ម្នាក់ជាប្រជាការពារ ម្នាក់ជាអ្នកសារព័ត៌មាន ឈ្មោះវ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអូពកសាមគ្គីឃុំឈេីទាល និងឈ្មោះលេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិគន្លងខ្ទីងឃុំឈេីទាលស្រុកសណ្តាន់ ក្រោយពីធ្វើការសាកសួរ ដោយយល់ឃើញថាពុំមានការពាក់ព័ន្ឋ សមត្ថកិច្ចបានឲ្យមកផ្ទះវិញ៕ ដោយ÷ សំណាង