ភ្នំពេញ៖ កម្លាំងជំនាញ(ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី បុត្រសត្យា. លោក យឹម សែនឧត្តម. លោក ស៊ុន ពុធរស្មី នាយករងមន្ទីរ និងលោក តឹក សូនី នាយការិយាល័យ ក១០ មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី បានស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ចំនួន៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣៖ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ការបង្រ្កាបការជួញដូរគ្រឿងញៀនខាងលើលទ្ធផល:ឃាត់ខ្លួនជនសង្ស័យ ០២នាក់: ជនសង្ស័យទី១-ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ។ និងទី២-ឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបានៈ សរុប ៣ គ.ក្រ ២១៥.៣៨ ក្រាម 1. មេតំហ្វេតាមីន(ICE)ទម្ងន់ ៣ គ.ក្រ ១៤៦.៣៧ ក្រាម។ 2. អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៦៧.៨៧ក្រាម។ និង3. នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕ដោយ÷ ធារ៉ា