Monday, August 11, 2025
Header Banner

កម្លាំងនគរបាលស្រុកប្រាសាទបាគង ខណះចុះល្បាតពេលយប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅក្រុងសៀមរាប

សៀមរាប៖ ដោយអនុវត្តន៍តាម ការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី តេង ចន្ទ័ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង រួមជាមួយកំលាំងប៉ុស្តិ៍ទាំង៩ និងមានការចូលរួមពីបងប្អូនប្រជាការពារផងនោះ កាលពីម្សិលមិញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ បានបន្តធ្វើការល្បាត ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-6168 នៅចំណុចភូមិតាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាម៉ូតូមានការពាក់ពន្ធ័នឹងអំពើលួច កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅចំណុចបុរីសៀងណាំ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ហើយក៏បានធ្វើការឃាត់ និងត្រួតពិនិត្យលើ ស្លាកលេខ និងលេខតួ លេខម៉ាស៊ីន ឃើញថា ពិតជាម៉ូតូដែលបាត់នៅបុរីសៀងណាំពិតប្រាកដមែន ។

លោកវរសេនីយ៍ឯកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ជនសង្ស័យដែលជិះម៉ូតូខាងលើនេះ មានឈ្មោះ ស៊ន់ សុី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោរ.ក លួចយកម៉ូតូខាងលើនេះពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវ បានប្រគល់ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់៕ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម