Monday, November 25, 2024
Header Banner

សម្ដេចតេជោ គ្រោងនឹងបើកប្រទេសឡើងវិញយ៉ាងយូរ ១៥ថ្ងៃ ក្រោយភ្ជុំបិណ្ឌ បើសិនមិនមានការឆ្លងរាលដាលធ្ងន់ធ្ងរកើនឡើងនៃជំងឺកូវីត-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងបើកប្រទេសឡើងវិញ ពោលគ បើសិនមិនមានករណីផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ។ បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរដែលទើបបានបញ្ចប់កាលពីកាលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិអោយប្រជាពលរដ្ឋមានការឈប់សម្រាកដូចឆ្នាំមុនៗ និងបើកអោយមានដំណើរកម្សាន្តទៅគ្រប់រម្មណីដ្ឋានទេសចរណ៍នានា ក៏ដូចជាការធ្វើដំណើរទៅលេងស្រុកកំណើតដើម្បីជួបជុំគ្រួសារញាតិមិត្តបងប្អូនផងដែរ។

នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា នេះគឺជាការសាកល្បងដ៏ធំរបស់យើង ដើម្បីឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ ថ្ងៃ ស្ថានភាពរបស់យើងនៅហ្នឹងនរអត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថា ដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយវិធានការ ៣កុំ ៣ការពារ របស់យើងដែលនឹងនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង។

ក្នុងកិច្ចប្រជុំដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសម្តេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានមានម្ចាស់ការ និងស្វ័យការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ និងបង្ការការចម្លង ការឆ្លងជំងឺកូវីដ១៩៕ ដោយ÷ ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម