ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយ លោកវរសេនីយ៍ ទោ វ័រ វុទ្ធា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុចក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា លទ្ធផល៖ក-ឃាត់ខ្លួនជនសង្ស័យ០១នាក់ -ឈ្មោះ Lebechi Charles kelichi ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិ នីហ្សេរីយ៉ា កាន់លិខិតឆ្លងដែងលេខ A08315794 មុខរបរ មិនពិតប្រាកដ។ខ-វត្ថុតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤៩៩.៤០ក្រាម ។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ÷ ប្រុស