Monday, August 11, 2025
Header Banner

ស្ត្រី០២នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺ បង្រ្កាបទាំងកណ្តាលយប់ ដកហូតរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន១៦កញ្ចប់ធំ

កំពង់ស្ពឺ៖ ស្ត្រីចំនួន ០២នាក់ ជាមុខសញ្ញាជួញដូរសារធាតុញៀន ត្រូវកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងដកហូតបានរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន១៦កញ្ចប់ធំ នៅវេលាម៉ោង២៣ និង១៥នាទី រំលងអាធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខាងលើដែលឃាត់ខ្លួនបាន រួមមាន៖ ទី១- ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២- ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយង ស្រុកភ្នំស្រួច ហើយក្នុងប្រតិបត្តិការនេះដែរ កម្លាំងចម្រុះរកឃើញម្សៅក្រាមពណ៌ថ្លា ស ចំនួន ១៦កញ្ចប់ធំ សង្ស័យថាគ្រឿងញៀន និងឧបករណ៍ សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ព្រមទាំងដកហូត រថយន្ត មួយគ្រឿង ម៉ាក FORD EVEREST ស៊េរីឆ្នាំ២០២១ ពណ៌ស មានស្លាក លេខភ្នំពេញ 2BP-6979 ។ 

បច្ចុប្បន្ន កន្លែងកើតហេតុត្រូវបានហ៊ុំព័ទ្ធដើម្បីបន្តនិតិវិធីហើយ ចំណែកជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បីចំណាត់ការបន្ដទៀត ៕ដោយ÷ រតនា

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម