Sunday, November 24, 2024
Header Banner

លោកស្នងការនគរបាលខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកិច្ចប្រជុំតាម Zoom លើរបៀបវរ:សំខាន់ៗមួយចំនួន

ឧត្តរមានជ័យ÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១​ វេលាម៉ោង០៨៖០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជេីញដឹកនាំបើកកិច្ចប្រជុំ តាមរយ: Online (Zoom Meeting) ផ្ដោតទៅលើរបៀបវរៈសំខាន់ៗដូចជា ៖

១-បូកសរុបលទ្ធផល កិច្ចប្រតិបត្តិការការងារនគរបាល និងសហគមន៍ប្រចាំខែកញ្ញ​ និងទិសដៅការងារអនុវត្តបន្ត។

២-ត្រួតពិនិត្យកម្លាំង​ ការពារសន្តិសុខ​ រក្សាសុវត្តិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ជូនប្រជាពលរដ្ឋ​ ក្នុងការពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងដោះស្រាយបញ្ហាប្រឈម។

៣-ពង្រឹងប្រសិទ្ធភាពការងារស្នូលប្រចាំថ្ងៃរបស់នគរបាល (ក្រមសីលធម៌ វិន័យ វត្តមាន ឯកសណ្ឋាន ការប្រើប្រាស់អាវុធ ការអនុវត្តន៍តួនាទី ភារកិច្ច ការលើកសរសើរ និងការដាក់វិន័យ)។

៤-​ពង្រឹង​លេីការអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាព​ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យឲ្យកា​ន់តែប្រសេីរឡេីងបន្ថែមទៀត។

៥-ពង្រឹងការងារដឹកនាំបញ្ជាតាមបណ្ដាអង្គភាព ការរៀនរស់ ធ្វើការបែបគន្លងថ្មី ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២៤ ។ ដោយ÷ ទីសុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម