Sunday, November 24, 2024
Header Banner

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចុះពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រួតពិនិត្យកងកម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ

ឧត្ដរមានជ័យ៖​យោងតាមរបាយការណ៍បានឲ្យដឹងថា លោកឧត្តមសេនីយ៌ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ដឹកជាតិចុះពង្រឹងក្រុងសំរោង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានដឹកនាំសហការី អញ្ជើញចុះពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រួតពិនិត្យកម្លាំង ការពារសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ជូនប្រជាពលរដ្ឋ​ ក្នុងការពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ នៅសាលាសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៌ទោ ហួត សុធី ក៏បានឧបត្ថម្ភជាថវិកាជូនដល់ ក្រុមការងារចុះឈ្មោះបោះឆ្នោតថ្នាក់សង្កាត់ ក៏ដូចជាឧបត្ថម្ភជូនកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ មួយចំនួនផងដែរ៕ ដោយ÷ទីសុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម