Sunday, November 24, 2024
Header Banner

រថយន្ដ​ក្រុមហ៊ុន​ SOKIMEX បើកលឿនរ៉េចង្កូតក្រឡាប់​ផ្ងារជើង​ កំពប់​ហៀរ​ប្រេងសាំងពេញ​ផ្លូវជាតិ​លេខ​៤​ នៅ​​ស្រុក​ភ្នំស្រួច​

កំពង់ស្ពឺ​៖​ មានករណីរថយន្ដ​ដឹក​ប្រេងសាំងរបស់ក្រុមហ៊ុន​ សូ​គី​មិច​ ១គ្រឿង បានក្រឡាប់​ផ្ងារជើង​បង្កអោយស្ទះចរាចរណ៍ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់ចំណុចចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​ ៨៤ និង ៨៥​ ស្ថិតក្នុងភូមិ​ទី​១​ ឃុំត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ កាលពីវេលា​ម៉ោង​ ១០​និង​៣៩​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​ ២០២១​ ។

រថយន្ត​ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់​ដោយ​ខ្លួនឯង​ខាងលើ ម៉ាក​ Hyundai​ ពណ៌​ក្រហម​លាយទឹកប្រាក់​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 3A-0548​ ដឹកស៊ីទែនប្រេងរបស់​ក្រុមហ៊ុន​ សូ​គី​មិច​ បានក្រឡាប់ផ្ងារជើងពប់​ហៀរ​ប្រេងសាំង​ ពេញ​ផ្លូវជាតិ​លេខ​៤​ ក្នុង​​ស្រុក​ភ្នំស្រួច ។​​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​ឈ្មោះ​ ប៊ិ​ន​ សុខ​ចាន់​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​តា​ពូ​ង​ ឃុំ​ភក្តី​ ស្រុកប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ មុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ បើកបរ​ក្នុង​ល្បឿន​លឿន​ មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង​ បណ្តាល​អោយ​ ហូរ​ប្រេង​លើ​ផ្លូវជាតិ​ ។​ក្រោយក្រឡាប់រួច​ សមត្ថកិច្ចដែលឈរ​ ជើងនៅគោលដៅបាន​ទំនាក់ទំនង​ រថយន្ត​អគ្គិភ័យ​ របស់​ស្នងការ​រ​ដ្ឋា​ន​ និងអធិការមក​ជួយ​អន្តា​គម​ន៏​ និង​បាន​ឃាត់​រថយន្ត​ដឹក​ខ្សាច់​អោយ​ចាក់​នៅ​កន្លែង​ហូរ​ប្រេង​ ។

​​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ ករណីនេះ មិន​បណ្តាល​អោយ​របួស​មនុស្ស​ទេ​ ចំពោះ​អ្នកបើកបរ​ខាងលើ​ បាន​ធ្វើការ​អប់រំ​ ចំពោះ​វត្ថុ​តាំង​បាន​ប្រគល់​ជូន​ម្ចាស់​យក​ទៅ​ប្រើប្រាស​តាម​តម្រូវការ​វិញ​៕ ដោយ÷ប្លុង ហាក់

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម