Sunday, November 24, 2024
Header Banner

លោកឃឹម ផល្លា អធិការងក្រុងសៀមរាបនឹងត្រូវចូលកាន់តំណែងជាអធិការស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ប្រភពពីនគរបាលបាលខេត្តសៀមរាបបានឲ្យដឹងថា បើមិនមានអ្វីផ្លាស់ប្ដូរទេ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ស្អែកនេះនឹងមានការផ្លាស់ប្ដូរអធិការស្រុកសូទ្រនិគម គឺលោកឃឹម ផល្លា អត្តលេខ៧៤៧៧៧ អធិការរងនគរបាលក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគមជំនួសលោកទេព ចាន់ណា។

យោងតាមសេចក្ដីប្រកាសប្រផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង។
ជាការពិតណាស់ ការផ្លាស់ប្ដូរតំណែងរបស់មន្ត្រីរាជការសាធារណៈគឺជារឿងធម្មតាដែលថ្នាក់ដឹកនាំ បានចាត់តាំងមកដើម្បីបម្រើរាស្ត្រ ហើយមន្ត្រីដែលមានវ័យចំណាស់គឺនឹងត្រូវចូលនិវត្តន៍។

សូមបញ្ជាក់ផងដែរថា ស្រុកសូទ្រនិគម គឺជាស្រុកមួយមានសក្កដានុពលជាច្រើនដូចជាទេសចរណ៍វប្បធម៌,តំបន់ព្រៃធម្មជាតិ និងតំបន់បឹងទន្លេសាប ជាដើម ហើយថ្នាក់ដឹកនាំ ដែលនឹងឡើងកាន់តំណែងថ្មីនេះ ត្រូវផ្តោតសំខាន់សម្រាប់ ចូលរួមទប់ស្កាត់បទល្មើសនានា អោយមានប្រសិទ្ទភាព ចៀសវាងពលរដ្ឋនិងថ្នាក់ដឹកនាំស្តីបន្ទោស៕ ដោយ÷ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម