Sunday, November 24, 2024
Header Banner

លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក ដឹកនាំសមាជិក នាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនស្នងការដ្ឋាននគបាលខេត្តសៀមរាប

​ខេត្តសៀមរាប៖ ថ្ងៃពុធ ១៤កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកពួក តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំសមាជិក នាំយកអំណោយ​ គ្រឿងឧបភោគ បរិភោគ ប្រគល់ជូនស្នងការដ្ឋាននគបាលខេត្តសៀមរាប​ តាមរយៈការស្នើរបស់លោកវរៈសេនីយ៍ទោ នួន សារ៉ុន នាយការិយាល័យ អន្តរាគមន៍ និង តម្រួតបទបញ្ជា ដោយបានទទួលស្វាគមន៍ផ្ទាល់ពីលោកឧត្តមសេនីយ៍ តេង ចន្ទណាត ស្នងការនគបាលខេត្តផងដែរ។ អំណោយដែលប្រគល់ជូនរួមមាន៖-​ អង្ករ ៥០០គីឡូ​ មី ២០កេស ទឹកអាល់កុល ១កានក្នុងនោះផងដែរលោក សយ សិរីវុឌ្ឍ ក៏បានមានមតិសំណេះសំណាលពាំនាំនូវមតិផ្តាំផ្ញើ ពីលោកហ៊ុន ប៉ូគា កោតសរសើរ ចំពោះកងកម្លាំងនគរបាលដែលបានអនុវត្តន៍ភារៈកិច្ចយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ បម្រាមគោរចរណ៍ បម្រាមបិទខ្ទប់ ទាំងយប់ទាំងថ្ងៃ។ ដោយ÷ ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម