Sunday, November 24, 2024
Header Banner

ពិធីប្រកាសតែងតាំងអធិការស្រុកអន្លង់វែងថ្មីក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ÷ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ នៅនៅអធិការស្រុកអន្លង់វែង មានប្រារព្ធពិធីប្រកាសតែងតាំងមុខតំណែង អធិការ នៃអធិការរដ្ឋាននគរបាលស្រុកអន្លង់វែងថ្មី ដោយមានការចូលរួមជាអធិបតីពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងរួមទាំងវត្តមាន លោក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ លោកស្នងការរង លោកនាយ នាយរងការិយាល័យបុគ្គលិក នាយ នាយរង និងមន្រ្តីចំណុះអធិការដ្ឋាន លោកមេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីមន្រ្តីរាជការ ស្ថាប័នពាក់ព័ន្ធជុំវិញស្រុកអន្លង់វែង ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្នងការក៏បានប្រគល់រថយន្តសារ៉ែន ចំនួន ០១ គ្រឿង ដល់អង្គភាពអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីយកទៅប្រើប្រាស់បំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ពិធីប្រកាសតែងតាំងមុខតំណែងអធិការ នៃអធិការដ្ឋានននគរបាលស្រុកអន្លង់វែង គឺលោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាអធិការនគរបាលស្រុកអន្លង់វែងថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ជំនួសលោកវរសេនីយ៍ឯក សុីម វណ្ណះ ដែលត្រូវតែងតាំងជាស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ ពិធីនេះត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ ។៕ដោយ÷សុខទី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម